យោង​តាម​ការ​ចេញ​ផ្សាយ​លេីផេកផ្លូវការរបស់​ ក្រសួង​ទេសចរណ៍​  នាថ្ងៃ​ ពុធ​  ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ បានឲ្យ​ដឹង​ថា​  ការប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាតព្រែកស្អាត ឆ្នាំ២០២៤” បានចាប់ផ្ដើមហើយ។ 

សូមបេក្ខភាពទាំងអស់គោរពទៅតាមនីតិវិធី​ និងគោលការណ៍នៃការផលិតវីដេអូខ្លីដូចជូនភ្ជាប់។ 

ថ្ងៃកំណត់ទទួលវីដេអូជិតចូលមកដល់ហើយ!!! បេក្ខភាពសូមរួសរាន់ធ្វើការផុសវីដេអូនៅលើបណ្ដាញសង្គម Facebook និង TIKTOK របស់ខ្លួនអោយបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១:៥៩ នាទីយប់។ ជូនពរសំណាងល្អ។

សូម​ជំរាប​ជូន​ថា​ : យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) បាន​ឲ្យ​ដឹង​ថា​

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក.) សូមជម្រាបជូនសាធារណៈជន រួមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ជ្រាបថា គ.អ.ឆ.ក. នឹងរៀបចំកម្មវិធីប្រឡង ប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាតនិងព្រែកស្អាត ឆ្នាំ២០២៤” ក្នុងគោលបំណងផ្សព្វផ្សាយនិង បំផុសចលនាទេសចរណ៍តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជា បញ្ជ្រាប​ការយល់ដឹងសាធារណៈក្នុងការចូលរួមការពារនិង ថែរក្សាឆ្នេរនិងព្រែកដ៏ស្រស់ស្អាតនិងដ៏មានសក្តានុពល។

សូមបេក្ខភាពទាំងអស់គោរពទៅតាមនីតិវិធី​ និងគោលការណ៍នៃការផលិតវីដេអូខ្លីដូចជូនភ្ជាប់៕