នេះបេីយោងតាមការបង្ហោះលើផេកផ្លូវការរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃអង្គារ៍ ទី8 ខែតុលា ឆ្នាំ2024 បានផ្សាយថាដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្ម ទេសចរណ៍ ជាពិសេសជំនាញដុតនំ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុង វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV នឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធ អនឡាញ និងសិក្សាដោយផ្ទាល់ លើជំនាញដុតនំ (ជំនាន់ទី៧)។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល២០សប្តាហ៍ និងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ (រៀងរាល់ថ្ងៃសុក្រ)។ បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ អាចធ្វើការចុះឈ្មោះ៖
✍🏻សិក្សាដោយផ្ទាល់ ចំនួន២០នាក់ (ព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)
✍🏻សិក្សាតាមអនឡាញ ចំនួន១០០នាក់ (ព្រឹកម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រសៀលម៉ោង ១៥:០០ ដល់ម៉ោង ១៧:០០)
លក្ខខណ្ឌចូលរៀន៖
សិក្ខាកាមត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើង និងត្រូវសិក្សាឱ្យបានទៀងទាត់ និងទាន់ពេលវេលា។ ចំពោះព័ត៌មានបន្ថែមផ្សេងៗទៀត សូមធ្វើការទាក់ទងដោយផ្ទាល់នៅនាយកដ្ឋានបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍ ឬតាមរយៈតេឡេក្រាមលេខ៖ សិក្សាផ្ទាល់ 078 899 919 សិក្សាអនឡាញ 015 511 116 រៀងរាល់ម៉ោងធ្វើការ។
តាមរយៈអាសយដ្ឋានគេហទំព័រ https://www.tptd.org ឬតាមរយៈស្កេន QR Code ខាងក្រោម
មើលព័ត៌មានលម្អិត៖