Category: ដំណឹង​ថ្មី​ៗ​

មហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ នាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤

នេះ​បេីយោង​តាមការ​​បង្ហោះ​លើ​ផេកផ្លូវការ​របស់​ក្រសួង​ទេសចរណ៍​ បាន​ឲ្យដឹង​ថា ត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី២ នាថ្ងៃទី២៩ – ៣០ ខែតុលា ឆ្នាំ២០២៤ ដែលនឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក។ លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ។ កុំភ្លេចកក់ថ្ងៃចូលរួមជាដាច់ខាត ព្រោះនេះគឺជាលើកទី១នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង។ Get…

វគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ និងសិក្សាដោយផ្ទាល់ លើជំនាញដុតនំ (ជំនាន់ទី៧)

នេះ​បេីយោង​តាមការ​បង្ហោះ​លើ​ផេកផ្លូវការរបស់​ ក្រសួង​ទេសចរណ៍​ នៅ​ថ្ងៃ​អង្គារ៍​ ទី​8 ខែ​តុលា​ ឆ្នាំ​2024 បាន​ផ្សាយ​ថា​ដើម្បីចូលរួមពង្រឹងគុណភាពសេវាកម្ម និងអភិវឌ្ឍសមត្ថភាពថ្មីដល់អ្នកបម្រើការងារក្នុងឧស្សាហកម្ម ទេសចរណ៍ ជាពិសេសជំនាញដុតនំ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុង វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Willmar CLV នឹងបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តាមប្រព័ន្ធ អនឡាញ…

ការប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាតព្រែកស្អាត ឆ្នាំ២០២៤” បានចាប់ផ្ដើមហើយ

យោង​តាម​ការ​ចេញ​ផ្សាយ​លេីផេកផ្លូវការរបស់​ ក្រសួង​ទេសចរណ៍​ នាថ្ងៃ​ ពុធ​ ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០២៤ បានឲ្យ​ដឹង​ថា​ ការប្រឡងប្រណាំងវីដេអូខ្លី ក្រោមប្រធានបទ “មាតុភូមិខ្ញុំ ឆ្នេរស្អាតព្រែកស្អាត ឆ្នាំ២០២៤” បានចាប់ផ្ដើមហើយ។ សូមបេក្ខភាពទាំងអស់គោរពទៅតាមនីតិវិធី​ និងគោលការណ៍នៃការផលិតវីដេអូខ្លីដូចជូនភ្ជាប់។ ថ្ងៃកំណត់ទទួលវីដេអូជិតចូលមកដល់ហើយ!!! បេក្ខភាពសូមរួសរាន់ធ្វើការផុសវីដេអូនៅលើបណ្ដាញសង្គម Facebook និង TIKTOK របស់ខ្លួនអោយបានត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១១:៥៩ នាទីយប់។ ជូនពរសំណាងល្អ។ សូម​ជំរាប​ជូន​ថា​…

ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ

នេះបេីយោងតាម​ការចេញ​ផ្សាយរបស់​ក្រសួង​ទេសចរណ៍​ នាយប់​ថ្ងៃ​សុក្រ​ ទី​១៣​ ខែកញ្ញា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍៣ធំៗនិងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាបនៅក្នុងខែកញ្ញានេះ​ ✅ចាប់ពីថ្ងៃទី១៦-១៧ ខែនេះនឹងមាន ព្រឹត្តិការណ៏ Gumbal 3000 គឺជាព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលមានរថយន្តទំនើបៗ និងមានការចូលរួមដោយតារាល្បីៗ អ្នកផលិតមាតិកាល្បីៗលំដាប់អន្តរជាតិ YouTuberល្បីៗ អ្នកធុរកិច្ច និងអ្នកវិនិយោគនានាជុំវិញពិភពលោក🇰🇭🌿 .✅ថ្ងៃទី ២១-២៣ ខែកញ្ញា គឺជាព្រឹត្តិការណ៍សមរាត្រី ដែលយើងអាចមើលឃើញព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត មួយឆ្នាំមានតែ២ដងទេ កុំខកខានឱកាសនេះណា!🥰 .✅ថ្ងៃទី២៧ ជាថ្ងៃមួយដែលសៀមរាបនឹងមានការហែរក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប ដែលជាព្រឹត្តិការណ៍អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ដោយមានកម្មវិធីសម្តែងសិល្បៈប្រពៃណី,ការបញ្ចុះតម្លៃលើសេវាកម្មទេសចរណ៍,ការតាំងបង្ហាញឡាន,ម៉ូតូចាស់ៗជាដើម🌴📸…

រមណីដ្ឋានទេសចរណ៍វប្បធម៌ប្រាសាទឯកភ្នំ

ប្រាសាទឯកភ្នំជារមណីដ្ឋានទេសចរណ៍វប្បធម៌ដែលមានប្រាង្គប្រាសាទបុរាណមួយឈ្មោះថាប្រាសាទឯកភ្នំ មានទីតាំងនៅភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចំងាយ៧គ.ម បែកចេញពីផ្លូវខេត្តលេខ P156 ត្រង់ម្ដុំភូមិថ្កូវ ឃុំក្ដុលដូនទាវ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងចម្ងាយ១២.២៩គម ពីទីរួមខេត្តបាត់ដំបង។ អ្នកទេសចរអាចធ្វើដំណើដោយមធ្យោបាយ រថយន្ត ម៉ូតូ ប្រើរយៈពេលប្រមាណ២០នាទី។ ប្រាសាទឯកភ្នំត្រូវបានកសាង ឡើងនៅស.វទី១១ ក្នុងឆ្នាំ១០២៧ ក្នុងរាជកាលព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) នាសម័យមហានគរដើម្បីឧទ្ទិសថ្វាយអាទិទេពនៃព្រហ្មញ្ញសាសនា ។ ប្រាសាទដ៏ចំណាស់នេះមាន ទីធ្លាប្រមាណ ៣០ម៉ែត្រហើយមានថែវព័ទ្ធជុំវិញប្រាសាទ ពីទិសខាងកើត…